“ស្រស់ស្អាតនៅខាងក្នុង”
ពេលខ្ញុំធ្វើដំណើរតាមផ្លូវដ៏មមាញឹកមួយ ខ្ញុំបានចាប់អារម្មណ៍ចំពោះផ្ទះមួយខ្នង។ វាមិនមានការតុបតែងអ្វីទេ ដូចនេះ កម្រមានគេចាប់អារម្មណ៍នឹងវាណាស់។ តែពេលខ្ញុំធ្វើដំណើរកាត់ផ្ទះនោះ កាលពីថ្ងៃមុន ខ្ញុំបានកត់សម្គាល់ឃើញថា នៅខាងមុខផ្ទះនោះ មានផ្លាក ដែលគេសរសេរថា “ផ្ទះលក់”។ ផ្លាកនោះ មានភ្ជាប់ទៅដោយអក្សតូចៗ ដែលគេបានសរសេរថា “ផ្ទះនេះមានភាពស្រស់ស្អាតនៅខាងក្នុង”។ កាលនោះ ខ្ញុំមិនមែនជាអ្នកដើររកទិញផ្ទះទេ ប៉ុន្តែ ផ្លាកលក់ផ្ទះនោះ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ណាស់។ តើផ្ទះដ៏សាមញ្ញមួយនេះ មានអ្វីដែលស្រស់ស្អាតនៅខាងក្នុង?
ការនេះក៏បានធ្វើឲ្យខ្ញុំឆ្ងល់ផងដែរថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ តើយើងអាចរៀនសូត្របានអ្វីខ្លះ ពីផ្លាកនោះ? សូមពិចារណាអំពីការនេះចុះ។ ទោះបីជាសម្បកក្រៅរបស់យើង មានលក្ខណៈដូចម្តេចក៏ដោយ តើយើងមិនគួរមានសម្រស់ នៅខាងក្នុង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើងទេឬ? តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចខ្លះ អំពីសម្រស់នៅខាងក្នុង? ដើម្បីឆ្លើយសំណួរនេះ ជាបឋម សូមយើងមើលបទគម្ពីររ៉ូម ៧:២២ ដែលបានចែងថា “តាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ”។ ក្នុងបទគម្ពីរជាបន្តបន្ទាប់ទៀត សាវ័កប៉ុលបានមានប្រសាសន៍ អំពីគំនិត ដែលមានព្រះវិញ្ញាណដឹកនាំ ដែល “មានជីវិត និងសន្តិភាព” ជាលក្ខណៈពិសេស។ ហើយក្នុងព្រះគម្ពីរកាឡាទី យើងឃើញថា ការអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជីវិតខាងក្នុងរបស់យើង នាំឲ្យយើងបង្កើត “ផលផ្លែខាងវិញ្ញាណ”(៥:២២) ដែលជាលក្ខណៈសម្បត្តិដ៏ប្រសើរ ដែលមានដូចជា សេចក្តីស្រឡាញ់ អំណរអរ…
ការធ្វើជាស្មរបន្ទាល់
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំបានឃើញហេតុការណ៍ឡានបុកគ្នា ដោយផ្ទាល់ភ្នែក។ វាជាបទពិសោធន៍ដ៏រន្ធត់ចិត្ត ដែលរួមផ្សំនឹងការអ្វីដែលកើតឡើង បន្ទាប់ពីហេតុការណ៍នោះ។ ដោយសារខ្ញុំជាសាក្សីតែម្ចាក់គត់ ដែលបានឃើញហេតុការណ៍នោះ ខ្ញុំបានចំណាយពេលរៀបរាប់ប្រាប់មេធាវីទាំងឡាយ និងបុគ្គលិកក្រុមហ៊ុនធនារ៉ាប់រង អស់ពេលរាប់ខែ អំពីការអ្វីដែលខ្ញុំបានឃើញ នៅថ្ងៃនោះ។ គេមិនបានរំពឹងឲ្យខ្ញុំពន្យល់ អំពីហេតុការណ៍នៃការបុកគ្នានោះ តាមបែបរូបវិទ្យា ឬបកស្រាយជាលម្អិត តាមបែបវេជ្ជសាស្រ្ត អំពីគ្រោះថ្នាក់ដែលជនរងគ្រោះបានទទួលរងនោះដែរ។ គេគ្រាន់តែបានសុំឲ្យខ្ញុំប្រាប់ពួកគេ នូវការអ្វីដែលខ្ញុំបានឃើញ ក្នុងហេតុការណ៍នោះប៉ុណ្ណោះ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវបានត្រាសហៅ ឲ្យធ្វើជាសាក្សី ឬស្មរបន្ទាល់ នៃការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតយើង និងសម្រាប់យើង។ ដើម្បីនាំមនុស្សឲ្យជឿព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវមានសមត្ថភាពពន្យល់អំពីបញ្ហាទេវសាស្រ្តនីមួយៗ ឬឆ្លើយសំណួរទាំងអស់ ដែលគេអាចចោទសួរនោះក៏បាន។ ការអ្វីដែលយើងត្រូវធ្វើ គឺត្រូវពន្យល់ អំពីការអ្វីដែលយើងបានដកពិសោធ ក្នុងជីវិតយើង តាមរយៈឈើឆ្កាង និងការរស់ឡើងវិញ នៃព្រះសង្រ្គោះនៃយើង។ ហើយដែលកាន់តែល្អជាងនេះទៀតនោះ គឺយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីធ្វើបន្ទាល់ឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។
កាលណាយើងពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចនាំលោកិយដែលកំពុងឈឺចាប់ ឲ្យងាកទៅរកព្រះយេស៊ូវ ដែលជាព្រះដ៏ប្រោសលោះ។ ហើយអាចពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ដើម្បីធ្វើបន្ទាល់ អំពីព្រះវត្តមាននៃព្រះអង្គ ក្នុងជីវិតយើង…
ការរស់នៅដោយគ្មាននំប៉័ង
ក្នុងសង្គម ដែលប្រជាជនមានអាហារជាបរិបូរសម្រាប់ជ្រើសរើស នំប៉័ងលែងក្លាយជាផ្នែកដ៏ចាំបាច់នៃអាហារប្រចាំថ្ងៃទៀតហើយ បានជាអ្នកខ្លះបានសម្រេចចិត្តរស់នៅ ដោយមិនចាំបាច់ញាំនំប៉័ង ដោយសារមូលហេតុផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងទឹកដីអ៊ីស្រាអែល នៅសតវត្សរ៍ទី១ គេបានចាត់ទុកនំប៉័ង ជាអាហារដ៏ចាំបាច់។ មានតែសាសន៍ដទៃទេ ដែលមិនញាំនំប៉័ងជាប្រចាំថ្ងៃនោះ។
ថ្ងៃមួយ មានមនុស្សមួយហ្វូង តាមរកព្រះយេស៊ូវ ដោយសារព្រះអង្គបានធ្វើការអស្ចារ្យ ដោយឲ្យនំប៉័ង នឹងត្រីកើនចំនួនច្រើនជាបរិបូរ សម្រាប់ឲ្យបណ្តាជនបរិភោគ(យ៉ូហាន ៦:១១,២៦)។ ពួកគេបានសុំឲ្យព្រះអង្គធ្វើទីសម្គាល់ ដូចជាការទម្លាក់នំម៉ាណាពីលើមេឃមក ដូចដែលព្រះបានផ្គត់ផ្គង់ដល់រាស្រ្តព្រះអង្គ នៅក្នុងវាលរហោស្ថានដែរ(៦:៣០-៣១ និក្ខមនំ ១៦:៤)។ ពេលដែលព្រះយេស៊ូវប្រាប់ពួកគេថា “ព្រះអង្គជានំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌”(យ៉ូហាន ៦:៣២) ពួកបណ្តាជនស្តាប់មិនយល់ឡើយ។ ពួកគេចង់ឲ្យព្រះអង្គប្រទាននំប៉័ង ក្នុងន័យត្រង់ មិនមែនក្នុងន័យធៀបទេ។ តែព្រះយេស៊ូវបានមានបន្ទូលថា ព្រះវរបិតាបានចាត់ព្រះអង្គមក ឲ្យធ្វើជានំប៉័ងខាងវិញ្ញាណ សម្រាប់ចម្អែតវិញ្ញាណពួកគេ ជារៀងរាល់ថ្ងៃ។ បើសិនជាពួកគេ ទទួលយកព្រះបន្ទូលព្រះអង្គ មកអនុវត្តដោយជំនឿ ក្នុងវិញ្ញាណរបស់ខ្លួន នោះពួកគេនឹងបានពិសោធនឹងការឆ្អែតខាងវិញ្ញាណ ដ៏អស់កល្បជានិច្ច(ខ.៣៥)។
ព្រះយេស៊ូវមិនសព្វព្រះទ័យនឹងធ្វើជាអាហារ ដែលយើងអាចជ្រើសរើសតាមចិត្ត ជាប្រចាំថ្ងៃនោះឡើយ តែព្រះអង្គសព្វព្រះទ័យនឹងធ្វើជាអាហារដ៏ចាំបាច់ ក្នុងជីវិតយើង ពោលគឺអាហារ ដែលយើង “មិនអាចអត់បាន”។ ដែលសាសន៍យូដានៅសតវត្សរ៍ទី១ ដែលមិនអាចរស់នៅ ដោយគ្មាននំប៉័ងខាងសាច់ឈាមជាយ៉ាងណា នោះសូមយើងកុំមានចិត្តចង់សាកល្បងរស់នៅ ដោយគ្មានព្រះគ្រីស្ទ ដែលជានំប៉័ងខាងវិញ្ញាណរបស់យើងឡើយ។—Marvin…
ព្រះអង្គប្រទាន ដោយរបៀបណា?
ពេលខ្ញុំមើលទៅខាងក្រៅបង្អួចការិយាល័យ ខ្ញុំឃើញសត្វកំប្រុក កំពុងតែប្រញាប់ប្រមូលផ្លែសែនរបស់ពួកវា ទៅកប់ទុកក្នុងកន្លែងសុវត្ថិភាព ដែលពួកវាអាចចេញចូលបាន ឲ្យបានមុនពេលរដូវរងាមកដល់។ កាយវិការរហ័សរហួន និងបញ្ចេញសម្លេងចេចៗរបស់ពួកវា បានធ្វើខ្ញុំមានការកម្សាន្តសប្បាយ។ ពេលដែលសត្វក្តាន់មួយហ្វូងនាំគ្នាចូលមកស៊ីស្មៅនៅក្រោយផ្ទះខ្ញុំ ពួកវាមិនបានបញ្ចេញសម្លេងអ្វីឡើយ តែសត្វកំប្រុកតែមួយក្បាល បានធ្វើឲ្យមានសម្លេងដូចសង្រ្គាមឈ្លានពានអញ្ចឹង។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈខុសគ្នាមួយទៀត។ សត្វក្តាន់មិនត្រៀមចំណីសម្រាប់រដូវរងាទេ។ ពេលណាមានព្រឹលធ្លាក់ចុះមក ពួកវាស៊ីអ្វីក៏ដោយ ឲ្យតែពួកវាអាចរកបាន នៅតាមផ្លូវរបស់វា(ដែលរួមទាំងគុម្ពផ្កាដែលដុះក្នុងទីធ្លាផ្ទះខ្ញុំផងដែរ)។ តែបើឲ្យសត្វកំប្រុកធ្វើដូចនេះដែរ នោះពួកគេមុខជាដាច់ពោះស្លាប់ មិនខានទេ ព្រោះពួកវានឹងមិនអាចរកឃើញអាហារ ដែលពួកវាអាចស៊ីបាន ក្នុងរដូវរងាឡើយ។
សត្វក្តាន់ និងសត្វកំប្រុកដំណាងឲ្យរបៀបដែលព្រះមើលថែរយើងរាល់គ្នា។ ព្រះអង្គប្រទានលទ្ធភាពឲ្យយើងអាចធ្វើការ និងមានការសន្សំសម្រាប់ពេលអនាគត ហើយព្រះអង្គបំពេញសេចក្តីត្រូវការយើង ពេលដែលធនធានមានការខ្វះខាត។ គឺដូចដែលព្រះគម្ពីរនៃប្រាជ្ញាបានបង្រៀនយើងថា ព្រះប្រទានឲ្យយើងមានភោគផលច្រើន ដើម្បីឲ្យយើងអាចត្រៀមខ្លួន សម្រាប់ពេលដែលខ្វះខាត(សុភាសិត ១២:១១)។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក២៣ បានចែងថា ព្រះអម្ចាស់ដឹកនាំយើង កាត់តាមកន្លែងគ្រោះថ្នាក់ ទៅរកវាលស្មៅខៀវខ្ចី។ ហើយព្រះអង្គផ្គត់ផ្គង់យើង តាមរបៀបមួយទៀត គឺដោយបង្រៀនអ្នកដែលមានទ្រព្យច្រើន ឲ្យចេះចែកដល់អ្នកដែលខ្វះខាត(ចោទិយកថា ២៤:១៩)។
សរុបមក ទាក់ទងនឹងការផ្គត់ផ្គង់របស់ព្រះ ព្រះគម្ពីរបានបង្រៀនដូចនេះថា ចូរធ្វើការ ពេលដែលយើងអាចធ្វើការ ចូរសន្សំពេលយើងអាចសន្សំ ចូរចែកដល់អ្នកដទៃ ពេលដែលយើងអាចចែករំលែកឲ្យគេ ហើយចូរទុកចិត្តថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់យើង។—Julie Ackerman Link
ការច្រៀងសរសើរ ក្នុងទីសាធារណៈ
ខ្ញុំចូលចិត្តទស្សនាវីដេអូយូធូប(YouTube) ដែលគេបានថតសកម្មភាពរបស់មនុស្សនៅក្នុងកន្លែងលក់អាហារ ក្នុងផ្សាទំនើបមួយកន្លែង ដែលកំពុងតែមានជីវិតប្រព្រឹត្តទៅជាធម្មតា តែមានការរំខាន ពីមនុស្សម្នាក់ដែលស្រាប់តែក្រោកឈរឡើង ហើយក៏ចាប់ផ្តើមច្រៀងបទខ្លី “ហាលេលូយ៉ា” ដោយចិត្តក្លាហាន។ ពេលនោះមនុស្សម្នាក់ៗមានការភ្ញាក់ផ្អើល ពេលដែលបានឃើញមនុស្សម្នាក់ទៀត ក្រោកឈរ ហើយច្រៀងជាមួយគាត់ដែរ បន្ទាប់មក មានមនុស្សម្នាក់ហើយ ហើយម្នាក់ទៀតចូលរួមច្រៀងជាមួយទៀត។ មិនយូរប៉ុន្មាន កន្លែងលក់អាហារមួយនោះ មានឮសម្លេងលាន់រំពង ទៅដោយបទចម្រៀងសរសើរដំកើង ដែលជាស្នាដៃនិពន្ធរបស់លោកហេនដេល(Handel)។
មានក្រុមហ៊ុនចម្រៀងអូប៉េរ៉ាក្នុងតំបន់មួយ បានដាក់អ្នកចម្រៀងរបស់ខ្លួន ក្នុងកន្លែងយុទ្ធសាស្រ្តជាច្រើន ដើម្បីឲ្យពួកគេអាចបញ្ចូលការច្រៀងថ្វាយសិរីល្អដល់ព្រះ ដោយអំណរ ទៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់អ្នកមកទិញអាហារថ្ងៃត្រង់។
ពេលដែលខ្ញុំបានមើលវីដេអូនេះម្តងៗ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ហើយស្រក់ទឹកភ្នែកផង។ ការនេះបានរំឭកខ្ញុំថា ការនាំសិរីល្អព្រះ ចូលទៅក្នុងសកម្មភាពជាធម្មតានៃជីវិតរបស់យើង ដោយរស់នៅឲ្យមានលក្ខណៈសម្បត្តិដូចព្រះគ្រីស្ទ គឺជាការអ្វីដែលព្រះបានត្រាសហៅ ឲ្យយើងធ្វើជាប្រចាំថ្ងៃ។ ចូរយើងគិតអំពីការនាំព្រះគុណព្រះ ចូលទៅក្នុងស្ថានភាពអ្វីមួយ ដែលមានវិញ្ញាណនៃមនុស្សបាត់បង់កំពុងត្រូវការសេចក្តីសង្រ្គោះ។ ចូរយើងគិតអំពីការចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ជាមួយអ្នកដែលកំពុងមានភាពកំសត់។ ឬគិតអំពីការធ្វើជាដៃរបស់ព្រះយេស៊ូវ ដែលជួយជ្រោងមិត្តភ័ក្រ្តដែលកំពុងខ្សោះល្វើយ ពុំនោះទេ ចូរគិតអំពីការនាំសន្តិភាព ចូលទៅក្នុងស្ថាភាពដែលច្របូកច្របល់ និងវឹកវរ។
គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា យើងមានអភ័យឯកសិទ្ធិដ៏ខ្ពស់ និងបរិសុទ្ធ ដែលអាចថ្លែងប្រាប់ពី “សិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ”(ទំនុកដំកើង ៩៦:៣)។—Joe Stowell
ឧបស័គ្គដ៏គ្រោះថ្នាក់
មានពេលមួយ លោកនីក វ៉ាលលេនដា(Nik Wallenda) បានឆ្លងទឹកជ្រោះណាយអាហ្ការ៉ា ដោយដើរលើខ្សែពួរដែលមានប្រវែង ៥៤៨ម៉ែត្រ និងមានកម្រាស់៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈពេលដែលមានមនុស្សរាប់លាននាក់ កំពុងទស្សនាទូរទស្សន៍។ ពេលនោះគាត់មានការប្រុងប្រយ័ត្នណាស់។ ប៉ុន្តែ បន្ថែមពីស្ថានភាពដ៏រំភើបរីករាយ និងគ្រោះថ្នាក់នៃកម្ពស់ទឹកជ្រោះ ដែលមានទឹកធ្លាក់យ៉ាងគំហុក នៅពីក្រោមគាត់ គឺមានអ័ភ្រដ៏ក្រាស់ ដែលធ្វើឲ្យលោកនីកមើលទៅមុខមិនច្បាស់ ហើយខ្យល់ក៏បក់មកថែមទៀត ធ្វើឲ្យគាត់ពិបាកទប់លំនឹង ជាងនោះទៅទៀត ទឹកដែលខ្ទាតចេញពីទឹកជ្រោះ ក៏ធ្វើឲ្យជើងគាត់កាន់តែពិបាកដើរលើខ្សែរ។ គាត់បានប្រាប់គេថា ពេលនោះ គាត់បាន “អធិស្ឋានហើយអធិស្ឋានទៀត” ហើយបានសរសើរដំកើងព្រះ ក្នុងពេលដែលគាត់ជួបការពិបាកទាំងអស់នោះ។
យ៉ាងណាមិញ ពួកអ៊ីស្រាអែលក៏បានសរសើរដំកើងព្រះ ក្នុងពេលដែលមានឧបស័គ្គដ៏គ្រោះថ្នាក់ផងដែរ។ កាលនោះ ពួកគេបានប្រឈមមុខនឹងកងទ័ពច្រើនសន្ធឹក ដែលលើគ្នាមកទាស់នឹងពួកគេ(២របាក្សត្រ ២០:២)។ បន្ទាប់ពីពួកគេបានបន្ទាបខ្លួនអធិស្ឋានទូលអង្វរសូមឲ្យព្រះអម្ចាស់ជួយហើយ ស្តេចយេហូសាផាត ក៏បានចាត់ក្រុមភ្លេងមួយក្រុម ឲ្យដើរក្បួន នាំមុខកងទ័ពអ៊ីស្រាអែល ចូលក្នុងសង្រ្គាម។ អ្នកថ្វាយបង្គំមួយក្រុមនោះបានច្រៀងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្តីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច”(ខ.២១)។ ពេលដែលពួកគេចាប់ផ្តើមច្រៀង ព្រះអម្ចាស់ក៏បានបណ្តាលឲ្យពួកខ្មាំងសត្រូវវាយប្រយុទ្ធ និងបំផ្លាញគ្នា រហូតដល់អន្តរាយ។
ការសរសើរដំកើងព្រះ ក្នុងពេលដែលមានឧបស័គ្គ អាចមានន័យថា យើងកំពុងតែធ្វើខុសពីសុភាវគតិរបស់យើង ដែលជាមនុស្ស។ សុភាវគតិរបស់យើង ច្រើនតែនាំឲ្យយើងមានការការពារខ្លួនឯង បង្កើតយុទ្ធសាស្រ្ត និងមានការព្រួយបារម្ភ។ ទោះជាយ៉ាងណាក៏ដោយ ការថ្វាយបង្គំ…
តម្លៃនៃមនុស្សម្នាក់ៗ
នៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ កញ្ញាឃីម ហាស្គីន(Kim Haskins) ត្រូវដល់ពេលចូលរួមកម្មវិធីបញ្ចប់ការសិក្សា នៅវិទ្យាល័យហើយ ប៉ុន្តែ នាងស្រាប់តែជួបគ្រោះថ្នាក់ឡានបុកគ្នា ដែលបណ្តាលឲ្យឪពុកនាងបាត់បង់ជីវិត ហើយម្តាយរបស់នាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃបន្ទាប់ លោកចូ ហ្ការេត(Joe Garrett) ដែលជានាយកសាលារបស់នាង បានមកសួរសុខទុក្ខនាង ក្នុងមន្ទីរពេទ្យ ហើយប្រាប់នាងថា ពួកគេចង់ធ្វើការអ្វីដែលពិសេសសម្រាប់នាង នៅថ្ងៃនោះ តែមិននឹកស្នានសោះថា នាងបានជួបរឿងដ៏សោកសៅយ៉ាងនេះ។ ក្រោយមក លោកចេមស៍ ឌ្រូ(James Drew) បានរៀបរាប់ ក្នុងទំព័រកាសែត ដឺ ហ្កាហ្សេត (The Gazette, Colorado Springs) អំពីការបង្ហាញចេញនូវសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តដ៏លើសលប់ ពីសំណាក់គ្រូបង្រៀន បុគ្គលិកសាលា និងមិត្តរួមសាលារបស់នាង ដែលបានមកចូលរួម ពេញសាលប្រជុំរបស់សាលា ដើម្បីធ្វើកម្មវិធីបញ្ចប់ការសិក្សាឲ្យនាងតែម្នាក់គត់ ក្នុងពេលពីរបីថ្ងៃក្រោយមក បន្ទាប់ពីពួកគេមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់របស់ឃីម។
លោកនាយកហ្ការេត ក៏បានមានប្រសាសន៍ថា “ក្នុងវិស័យអប់រំ យើងមិនទុកឲ្យក្មេងណាម្នាក់ រស់នៅដោយគ្មានការអប់រំឡើយ ហើយក្រុងសង្រ្គាម យើងក៏មិនទុកទាហានណាម្នាក់ចោលដែរ។ តែនៅថ្ងៃនេះដែរ យើងក៏មិនទុកឲ្យសិស្សណាម្នាក់ បញ្ចប់ការសិក្សា ដោយគ្មានកម្មវិធីបញ្ចប់ការសិក្សាឡើយ”។
ព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់ អំពីសារៈសំខាន់ ដែលមនុស្សម្នាក់ៗមានចំពោះព្រះ ដោយលើកឡើងនូវរឿងប្រៀបប្រដូចចំនួនបីរឿង អំពីសត្វចៀមដែលបាត់ លុយកាក់ដែលបាត់…
ធ្វើកាន់តែច្រើនសន្ធឹក
អស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលខ្ញុំ និងក្មួយស្រីរបស់ខ្ញុំ មានការសន្ទនាផ្សេងៗ ម្តងម្កាលអំពីស្ថានភាពក្នុងគ្រួសារយើង។ មានពេលមួយនាងបានប្រាប់ខ្ញុំថា “អ្នកមីង ជូលី(Julie) រឿងនោះនឹងមិនអាចកើតឡើងបានឡើយ។ អ្នកមីងគួរតែឈប់គិតពីរឿងនោះទៀតទៅ”។ ខ្ញុំក៏តបនាងវិញថា “តែ វាមិនមែនជារឿងដែលមិនអាចកើតឡើងនោះទេ”។ មានពេលខ្លះ ពេលដែលយើងមានការសន្ទនាដូចនេះ ខ្ញុំគ្រាន់តែនិយាយប្រាប់នាងថា “មីងដឹងថា វាអាចកើតឡើងបាន ដោយសារមីងបានស្តាប់រឿងជាច្រើន ដែលនិយាយអំពីការដែលព្រះអាចធ្វើឲ្យរឿងដែលមិនអាចទៅរួច ក្លាយជារឿងដែលអាចកើតឡើងបាន”។ តែទន្ទឹមនឹងនោះ ខ្ញុំបានប្រាប់ខ្លួនឯងថា “តែ រឿងនោះបានកើតឡើង តែនៅក្នុងគ្រួសាររបស់អ្នកដទៃ គឺមិនដែលឃើញកើតមានក្នុងគ្រួសារយើងទេ”។
ថ្មីៗនេះ គ្រូគង្វាលរបស់ខ្ញុំ បានយកបទគម្ពីរអេភេសូរមកអធិប្បាយព្រះបន្ទូល។ នៅចុងបញ្ចប់នៃកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហាររបស់យើង យើងតែងតែសូត្របទគម្ពីរអេភេសូរ ៣:២០-២១ ដែលចែងថា “ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តា ដែលបណ្តាលក្នុងយើងរាល់គ្នា នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។”
ឆ្នាំនេះ ជាឆ្នាំដែលព្រះអង្គបានសម្រេចព្រះទ័យ “ធ្វើការកាន់តែច្រើនហួសសន្ធឹក” ក្នុងគ្រួសាររបស់ខ្ញុំ។ ព្រះអង្គបានជំនួសការសោះអង្គើយ ដោយសេចក្តីស្រឡាញ់។ តើព្រះអង្គបានធ្វើការនេះ ដោយរបៀបណា? ខ្ញុំមិនអាចបរិយ៉ាយបានទេ។ តែខ្ញុំបានឃើញការនេះកើតឡើង ក្នុងគ្រួសារខ្ញុំមែន។ ហើយហេតុអ្វីខ្ញុំគួរតែមានការភ្ញាក់ផ្អើល? បើសាតាំងអាចធ្វើឲ្យសេចក្តីស្រឡាញ់ ប្រែក្លាយជាភាពសោះអង្គើយ នោះព្រះពិតជាអាចធ្វើឲ្យភាពសោះអង្គើយ…
អំណោយនៃព្រះវត្តមាន
ជាច្រើនឆ្នាំកន្លងទៅ កាលខ្ញុំធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនមួយ ខ្ញុំបានចូលរួមពិធីបុណ្យសពរបស់បុគ្គលិកម្នាក់ ដែលបានធ្វើការក្នុងក្រុមហ៊ុនអស់ពេលជាយូរមកហើយ តែខ្ញុំមិនដែលបានជួបគាត់សោះ។ បន្ទាប់មក ខ្ញុំក៏បានទៅសួរសុខទុក្ខគ្រួសារគាត់ ជាមួយបុគ្គលិកផ្សេងទៀត។ គាត់ជាកម្មករសំណង់ ដែលមានជំនាញផ្នែករៀបឥដ្ឋ។ មិត្តរួមការងាររបស់គាត់ស្រឡាញ់គាត់ តែមានពួកគេតិចណាស់ ដែលបានទៅសួរសុខទុក្ខភរិយារបស់គាត់ បន្ទាប់ពីគាត់បានលាចាកលោកទៅ។ ពេលនោះ ខ្ញុំបានស្តាប់មិត្តភ័ក្ររបស់គាត់ម្នាក់ កំពុងព្យាយាមកម្សាន្តចិត្តភរិយាគាត់ថា មានមនុស្សជាច្រើនមិនបានមកសួរសុខទុក្ខ ដោយសារពួកគេខ្លាចនិយាយខុស ឬធ្វើអ្វីខុស ដែលធ្វើឲ្យគ្រួសារនាងកាន់តែមានទុក្ខវេទនា។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានទុក្ខជាទម្ងន់ អ្នកដែលកាន់ទុក្ខ កម្រនឹងចាំពាក្យអ្វី ដែលយើងនិយាយប្រាប់ពួកគេណាស់។ អ្វីដែលពួកគេចាំបំផុតនោះ គឺចាំថា យើងបានមកសួរសុខទុក្ខពួកគេឬអត់។ ការបង្ហាញមុខ ដល់អ្នកដែលមានទុក្ខលំបាក អាចនាំឲ្យពួកគេមានកម្លាំងចិត្ត ហួសបរិយ៉ាយ ដោយវត្តមានរបស់យើង ផ្តល់ឲ្យនូវការកម្សាន្តចិត្ត សម្រាប់អារម្មណ៍ឯកកោ ដែលពួកគេមាន ពេលបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
យើងរាល់គ្នាសុទ្ធតែអាច ផ្តល់ឲ្យនូវ “អំណាយនៃវត្តមាន” ដល់អ្នកដែលកំពុងកាន់ទុក្ខ ដោយយ៉ាងហោចណាស់ យើងមានមុខ នៅក្នុងពេលដែលពួកគេកំពុងមានទុក្ខជាទម្ងន់នោះ ទោះបីជាយើងរឹងអណ្តាត មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ពួកគេ ឬកំពុងមានអារម្មណ៍មិនស្រួលយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ នាងម៉ាថា និងម៉ារា ត្រូវបានហុំព័ទ្ធ ដោយញាតិមិត្ត ដែលមកជួយរំលែកទុក្ខពួកនាង ពេលដែលឡាសា ប្អូនប្រុសរបស់នាងស្លាប់(យ៉ូហាន ១១:១៩)។ បន្ទាប់មក…
ការរៀបការជាមួយខ្សែរាជវង្ស
សៀវភៅដែលមានចំណងជើងថា ការរៀបការជាមួយអ្នកធំ នៅប្រទេសអង់គ្លេស បានរបៀបរាប់អំពីបាតុភូតិសង្គម ដែលកើតមានក្នុងសតវត្សរ៍ទី១៩ ពេលដែលនារីជនជាតិអាមេរិកជាច្រើន ដែលជាអ្នកទទួលកេរមរតកដ៏ស្តុកស្តម្ភ បានស្វែងរកឱកាសរៀបការជាមួយពួកបុរសអភិជន នៅប្រទេសអង់គ្លេស។ ទោះបីជានារីទាំងនោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភហើយក៏ដោយ ក៏ពួកគេនៅតែចង់មានឋានៈជាខ្សែរាជវង្ស ក្នុងសង្គម។ សៀវភៅនេះ បានចាប់ផ្តើមដោយនិយាយ អំពីព្រះអង្គម្ចាស់ អាល់បឺត(Albert) ដែលជាបុត្រារបស់ក្សត្រីវិចតូរៀ(Victoria) ដែលទ្រង់យាងទៅធ្វើទស្សនៈកិច្ច នៅសហរដ្ឋអាមេរិក។ ពេលនោះ មាននារីជាច្រើន ដែលសុទ្ធសឹងជាទាយាទនៃទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ បានមកចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវីធីសមោសរ ដែលព្រះអង្គម្ចាស់អាល់បឺតបានរៀបចំ ដោយម្នាក់ៗសុទ្ធតែសង្ឃឹមថា នឹងបានក្លាយជាកូនក្រមុំរបស់ទ្រង់។
យ៉ាងណាមិញ សម្រាប់អ្នកជឿព្រះគ្រីស្ទវិញ យើងមិនគ្រាន់តែមានសង្ឃឹមប៉ុណ្ណោះទេ តែថែមទាំងបានទទួលការធានាថា នឹងបានធ្វើជាកូនក្រមុំ ដែលនឹងរៀបការជាមួយព្រះមហាក្សត្រនៃនគរស្ថានសួគ៌។ សាវ័កយ៉ូហានបាននិយាយអំពីការនេះ ក្នុងព្រះគម្ពីរវិវរណៈថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋនោះ ជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ”(១៩:៧-៨)។
ព្រះយេស៊ូវជាកូនចៀមនៃព្រះ ដែលជាកូនកំលោះ ដែលបានចែងក្នុងបទគម្ពីរនោះ ហើយអ្នកជឿព្រះជាកូនក្រមុំរបស់ព្រះអង្គ។ ក្នុងនាមយើងជាកូនក្រមុំរបស់ព្រះគ្រីស្ទ យើងត្រូវ “រៀបចំខ្លួនយើងជាស្រេច” សម្រាប់ថ្ងៃនោះ ដោយខំរស់នៅឲ្យបានជិតស្និទ្ធនឹងព្រះអង្គ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលយើងទន្ទឹងរង់ចាំ ពេលអនាគតដែលយើងនឹងមានជាមួយព្រះអង្គ ក្នុងនគរស្ថានសួគ៌។ យើងនឹងបាន…